Latest Post

យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Daily បានឲ្យដឹងថា មនុស្ស​ចាស់​ដែល​រួមភេទ​ជា​ទៀងទាត់​ឃើញថា​ពួកគេ​មាន​ថាមពល​ខួរក្បាល​ល្អ​ជាង​ធម្មតា​។ អ្នកចូលរួម​ការសិក្សា​នេះ ដែល​បាន​រួមភេទ​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ឃើញថា មាន​ពិន្ទុ​ខ្ពស់​លើ​ការប្រើ​ពាក្យ​សម្តី និង​ចេះដឹង​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​រួមភេទ​សោះ​។


​ការ​ធ្វើតេស្ត​ទៅ​លើ​សមត្ថភាព​ខួរក្បាល​នេះ​គឺ​ធ្វើ​ទៅ​តាម​លក្ខណៈ Addenbrookes Cognitive Examination III (ACE-III) ដែល​ជា​តេស្ត​បែប​ស្តង់ដារ​មួយ​ប្រភេទ​សម្រាប់​វាស់​កម្រិត និង​មុខងារ​របស់​ខួរក្បាល​។

ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្ស​វ័យ​ពី ៥០ ទៅ​៨៣​ឆ្នាំ​ចំនួន ៧៣​នាក់ ហើយ​ក៏​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Coventry និង Oxford ដែរ​។ ពួកគេ​និយាយថា លទ្ធផល​នៃ​ការសិក្សា​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុរស និង​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ទំនាក់ទំនង​ខាង​ផ្លូវភេទ​ជា​ទៀងទាត់​គឺ​មាន​មុខងារ​ឆ្លាត​វ៉ៃ​របស់​ខួរក្បាល​ល្អ​ជាង​អ្នក​ដែល​មិន​មាន​ទំនាក់ទំនង​ផ្លុវភេទ ឬ​មិន​ញឹកញាប់​។ ប៉ុន្តែ​រឿង​នេះ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​។

តាម​ការសិក្សា​មុនៗ​បានបង្ហាញ​ថា មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជីវិត​រស់នៅ​ក្នុងស​ង្គ​ម​យ៉ាង​សកម្ម និង​មាន​ភាព​សកម្ម​ខាង​ផ្លូវកាយ​ជាប់​ទំនងជា​មាន​មុខងា​រ​ឆ្លាត​វ៉ៃ​របស់​ខួរក្បាល​ល្អ​ជាង​អ្នកដទៃ​។

ស្ថិត​ត្រង់​ចំណុច​នេះ​ដែរ អ្នកស្រាវជ្រាវ​បាន​បាន់​ស្មានថា វា​អាច​បណ្តាលមកពី​ការបញ្ចេញ​សារធាតុ Dopamine ដែល​ជា​សារធាតុ​គីមី​ចម្លង​សរសៃប្រសាទ​សម្រាប់​ផ្តល់​ព័ត៌មាន​ដល់​ខួរក្បាល​ក្នុងពេល​មាន​សកម្មភាព​រួម​ភេទ​។

យ៉ាងណាមិញ យើង​មិន​អាច​ទាញ​សេចក្តីសន្និដ្ឋាន​មួយ​ពី​ការសិក្សា​នេះ​បាន​ថា តើ​ការ​រួមភេទ​ជួយ​រក្សា​មុខងារ​ខួរក្បាល​កាន់តែ​ល្អ ឬ​អ្នក​ដែល​មាន​ខួរក្បាល​ល្អ​ត្រូវ​តែ​បន្ត​រួម​ភេទ​ជា​ទៀងទាត់​ឬ​អត់​នោះទេ​។ ប៉ុន្តែ​បើសិនជា​អ្នក​ជា​មនុស្ស​ចាស់​មែន ហើយ​មិន​ចង់​មាន​សកម្មភាព​ខាង​ផ្លូវភេទ លទ្ធផល​នៃ​ការសិក្សា​នេះ​ក៏​មិនមែន​មានន័យថា​អ្នក​ត្រូវតែ​មាន​ការព្រួយបារម្ភ​នោះដែរ​៕

អនាគត​ជោគជ័យ ឬ​បរាជ័យ​ គឺ​ផ្ដើម​ចេញ​ពី​ទម្លាប់​នៅ​ថ្ងៃ​នេះ។ ពេល​វេលា​ប្រៀប​ដូច​ជា​ការ​ហ្វឹកហ្វឺន​មនុស្ស​ឲ្យ​ចេះ​ជ្រើស​អ្វី​ដែល​ល្អ និង​អ្វី​នាំ​ឲ្យ​ជីវិត​មិន​ទៅ​មុខ។ អាយុ​កើន​ទៅ​តាម​ពេល​វេលា​ជានិច្ច បើ​ជ្រើស​រើស​ទម្លាប់​ខុស នោះ​ក៏​ចាត់​ទុក​ថា​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ហាក់​ដូច​កន្លង​ទៅ​ឥត​អំពើ។ ប៉ុន្តែ​បើ​ក្នុង​វ័យ​២២​ឆ្នាំ អ្នក​កំពុង​មាន​ទម្លាប់​ទាំង​នេះ​ ចាត់​ទុក​ថា​អ្នក​ប្រើ​ពេល​វេលា​បាន​ល្អ​បំផុតហើយ។

១. មិន​សូវ​រវីរវល់​ជាមួយ​បណ្ដាញ​សង្គម​តែ​តែង​ផ្ដោត​លើ​ការ​ស្រាវជ្រាវ

យុវវ័យ​មួយ​ចំនួន​ធំ​សុទ្ធ​តែ​មាន​ស្មាត​ហ្វូន​គ្រប់​ដៃ ប៉ុន្តែ​ការ​ប្រើប្រាស់​មិន​មែន​សុទ្ធ​តែ​អាច​ទាញ​ប្រយោជន៍​បាន​ពី​ឧបករណ៍​អេឡិច​ត្រូនិក​មួយ​នេះ​បាន​ឡើយ។ ចំណែក​យុវវ័យ​ប្រភេទ​នេះ​វិញ ហាក់​មិន​សូវ​រវីរវល់​ជាមួយ​បណ្ដាញ​សង្គម​ឡើយ​មិន​ថា Facebook Line IG នោះ​ទេ។ គេ​គិត​ថា​បណ្ដាញ​ទាំង​នោះ​មិន​ជា​ប្រយោជន៍​អ្វី​ឡើយ បើ​គេ​មិន​មែន​ជា​អ្នក​រក​លុយ​ក្នុង​ Digital Media។ អ្វី​ដែល​គេ​ប្រើ​ជា​សំខាន់​គឺ​ការ​ស្រាវជ្រាវ និង​ទាញ​យក​កម្មវិធី​ល្អៗ ជំរុញ​ឲ្យ​ការ​សិក្សា​របស់​គេ​កាន់​តែ​ប្រសើរ​ឡើង។


រូបតំណាង
២. មិន​ដែល​ប្រើ​ពាក្យ​ចាំស្អែក

អ្វី​ដែល​គេ​គិត​ថា​មាន​ប្រយោជន៍ អ្វី​ដែល​ជា​រឿង​ចាំបាច់​គួរ​តែ​ធ្វើ មិនថា​កិច្ចការ​តូច​ធំ​ប៉ុណ្ណា បើ​ជៀស​ធ្វើ​មិន​រួច​គេ​តែង​បញ្ចប់​វា​ក្នុង​ថ្ងៃ​នេះ មិន​ដែល​រង់ចាំ​ស្អែក ព្រោះ​ស្អែក​មាន​រឿង​ស្អែក​ថ្មី​មួយ​ទៀត​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់។ ពាក្យ​ចាំ តែង​លឺ​ចេញ​ពី​មាត់​មនុស្ស​ខ្ជិល តែ​ការ​ប្រើពាក្យ​ចាំ​នេះ​ធ្វើ​ឲ្យ​ពេល​វេលា កន្លង​ផុត​ទៅ​ទទេៗ​ ហើយ​ភ្ញាក់​ខ្លួន​មក​ធ្វើ​វិញ ស្រប​ពេល​ដែល​អ្នក​ដទៃ​ដើរ​ទៅ​មុន​មួយ​ជំហាន​បាត់​ទៅ​ហើយ។ ទម្លាប់​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង ផ្ដល់​តម្លៃ​ឲ្យ​ពេល​វេលា ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​ដឹក​ដៃ​ទៅ​រក​អនាគត​ល្អ​បាន។

៣. មិន​សូវ​ខ្វល់​រឿង​អ្នក​ណា​តែង​ផ្ដោត​លើ​ខ្លួន​ឯង​ជា​ធំ

ខ្វាយខ្វល់​ពី​អ្នក​នេះ​អ៊ីចេះ​អ្នក​នោះ​អ៊ីចុះ មិន​មែន​ជា​ទម្លាប់​របស់​គេ​ឡើយ គេ​គិត​ថា​គ្មាន​ហេតុផល​ណាមួយ​អាច​ធ្វើ​ឲ្យ​ជីវិត​គេ​ប្រសើរ​ឡើង ព្រោះ​ការ​ខ្វល់​ពី​អ្នក​ដទៃ​នោះ​ទេ។ មើល​ទៅ​អាច​ថា​គេ​មនុស្ស​ឆ្មើងឆ្មៃ​ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ គេ​គ្រាន់​តែ​មិន​ចង់​ដឹង​ឮ​ច្រើន​ពី​អ្នក​ណា ព្រោះ​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​គោលដៅ មាន​កាតព្វកិច្ច​រៀង​ខ្លួន។ ដូច្នេះ​ហើយ ទើប​គេ​តែង​ផ្ដោត​លើ​អ្វី​ដែល​គេ​កំពុង​ធ្វើ ជឿជាក់​លើ​ទង្វើ​ខ្លួន​ឯង ហើយ​ក៏​មិន​ឲ្យ​ប៉ះពាល់​អ្នក​ណា​ឡើយ។


៤. ចង់​រៀន​នេះ​រៀន​នោះ​មិន​ចេះចប់

យុវវ័យ​ប្រភេទ​នេះ មិន​ដែល​គិត​ថា​ខ្លួន​ឯង​ខ្លាំង​ពូកែ​នោះ​ឡើយ តែង​រក​អ្វី​ដែល​ថ្មី ហើយ​អាច​ធ្វើ​ឲ្យ​ខ្លួន​គេ​កាន់​តែ​ប្រសើរ​ឡើង។ គេ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង ហើយ​ព្យាយាម​បំពេញ​ចន្លោះ​ខ្វះខាត​នោះ។ បែប​នេះ​ហើយ ទើប​គេ​មិន​សូវ​មាន​ពេល​សេសសល់​ច្រើន ផ្ដោត​លើ​អ្វី​ដែល​យុវវ័យ​សម័យ​ថ្មី​គេ​និយម​ធ្វើ​នោះ​ទេ។

៥. មិត្ត​ភក្ដិ​មិន​មាន​ច្រើន​តែ​សុទ្ធ​តែ​ខ្លឹមៗ

មិត្តភក្ដិ​ក៏​ជា​ចំណែក​មួយ​ក្នុង​ជីវិត​បន្ទាប់​ពី​គ្រួសារ អាច​ជា​ប្រភព​ព័ត៌មាន អាច​ជា​កម្លាំង​ចិត្ត ហើយ​ក៏​អាច​ជា​អ្នក​ប្រឹក្សា​ដ៏​ល្អ។ ការ​សេពគប់​មិត្ត​ភក្ដិ សម្រាប់​យុវវ័យ​ប្រភេទ​នេះ គឺ​ហ្មត់ចត់​បន្តិច មិន​មែន​ច្រើន​តែ​ចំនួន​តែ​គ្មាន​គុណភាព​ឡើយ។ ភាគ​ច្រើន​អ្នក​ដែល​ចូលចិត្ត​ដើរ​លេង​ច្រើន អ្នក​ផឹកស៊ី ច្រើន​តែ​ដើរ​ជាមួយ​គេ​​មិន​ចុះ​ឡើយ។ អ្នក​ដែល​អាច​នៅ​ក្បែរ​គេ គឺ​ជា​អ្នក​ដែល​មាន​ចំណង់ចំណូល​ចិត្ត និង​និស្ស័យ​ដូច​គេ​តែ​ប៉ុណ្ណោះ។

៦. មិន​ចាំបាច់​មាន​ជំរុញ​តែង​ធ្វើ​អ្វី​ដែល​គេ​គិត​ថា​ល្អ​សម្រាប់​គេ

មិនចចាំ​បាច់​ឪពុកម្ដាយ​ហត់​ចិត្ត ដឹក​មុខ​រហូត​នោះ​ឡើយ ជា​មនុស្ស​ម្នាក់​ដែល​យល់​ច្បាស់​ពី​រឿង​អនាគត។ ដូច្នេះ​ហើយ​ទើប​គេតែង​ដើរ​ដោយ​ខ្លួន​ឯង ជ្រើសរើស​អ្វី​ដែល​ជា​អំណោយ​ផល​ពី​ធម្មជាតិ​ផ្ដល់​ឲ្យ​គេ ហើយ​គេ​ក៏​ដឹង​ច្បាស់​ពី​តម្រូវ​ការ​សង្គម និង​ធនធាន​មនុស្ស។ ជានិច្ចកាល​គេ​តែង​សម្រេច​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ជារឿយៗ ហើយ​ក៏​ធ្វើ​ឲ្យ​ឪពុកម្ដាយ​រីកមុខ​រីកមាត់​ជា​និច្ច៕


ប្រភព៖ អត្ថបទសប្បាយៗ

ប្រជាជន បច្ចុប្បន្ន កំពុង ព្រួយ បារម្ភ យ៉ាង ខ្លាំង ចំពោះ សុខភាព បន្ទាប់ ពី បន្លែ-ផ្លែ ឈើ ភាគ ច្រើន ប្រើ ជាតិ គីមី ដើម្បី ពន្លឿន ការ លូត លាស់ ដើម្បី ប្រជែង តម្លៃ លើ ទី ផ្សារ។ ពេល ខ្លះ បន្លែ-ផ្លែ ឈើ គីមី ទាំង នោះ បាន បន្លំ ថា របស់ ធម្មជាតិ ដែរ ធ្វើ ឲ្យ អ្នក ទិញ ពិបាក ទុក ចិត្ត។ យ៉ាង ណា ក្ដី មាន វិធី សាស្ត្រ ខ្លី ៗ មួយ ចំនួន ដែល អ្នក អាច សម្គាល់ បាន ថា បន្លែ-ផ្លែ ឈើ ទាំង នោះ មាន ប្រើ គីមី ឬ អត់។

១. រូប រាង ខាង ក្រៅ៖ ជា ទូទៅ បន្លែ-ផ្លែឈើ ធម្មជាតិ រូប រាង មិន ល្អ មើល ទេ មិន គួរ ឲ្យ ចង់ ទទួល ទាន ហើយ ទំហំ ខុសៗ គ្នា មាន តូច មាន ធំ មិន ងាយ រក បាន២ ប៉ុន គ្នា ឡើយ ព្រោះ វា បាន លូត លាស់ តាម បែប ធម្មជាតិ។ ចំណែក បន្លែ-ផ្លែឈើ ដែល ប្រើ ជាត់ គីមី ភាគ ច្រើន មើល ទៅ រូប រាង ស្អាត គួរ ឲ្យ ចង់ ទទួល ទាន ហើយ មាន លក្ខណៈ មិន សូវ ខុស ប្លែក គ្នា។



២. ទំហំ៖ បន្លែ-ផ្លែឈើ ធម្មជាតិ ភាគ ច្រើន មាន ទំហំ តូច មិន ងាយ លូត លាស់ ដល់ ធំ ល្អ ឡើយ។ សាឡាត់ ធម្មជាតិ មាន ស្លឹក តូច ៗ មិន បាន រីក ធំ ល្អ ដូច អ្នក ឃើញ សព្វ ថ្ងៃ ឡើយ ប៉ុន្តែ មាន ករណី ខ្លះ វា អាច ធំ តាម បែប ធម្មជាតិ ដែរ គ្រាន់ តែ មិន ងាយ ប្រទះ។ ចំណែក របស់ ប្រើ គីមី អាច លូត លាស់ បាន ធំ ល្អ ជាង ធម្មតា ព្រោះ តែ សារជាតិ ដែល ប្រើ ប្រាស់ អាច ពន្លឿន ការ លូត លាស់។

៣. ក្លិន និង រសជាតិ៖ ប្រសិន បើ វា ជា បន្លែ-ផ្លែឈើ ធម្មជាតិ ពេល ហិត ក្លិន ទៅ មាន ចំហាយ បែប ធម្មជាតិ ម្យ៉ាង ដែល ទាក់ ទាញ ច្រមុះ ជាង បន្លែ-ផ្លែឈើ គីមី។ ពេល សាក ភ្លក់ បន្តិច អ្នក នឹង ចាប់ អារម្មណ៍ ថា បន្លែ-ផ្លែឈើ ធម្មជាតិ មាន ឱជារស ជាង មិន ហាង ក្នុង មាត់ ហើយ ពេល ចម្អិន មិន បាច់ ប្រើ គ្រឿង ច្រើន ក៏ មាន ជាតិ ដែរ។

៤. គ្រាប់៖ ជា ធម្មតា បន្លែ-ផ្លែឈើ ធម្មជាតិ មាន គ្រាប់ តូចៗ មិន ធំ ដូច បន្លែ-ផ្លែឈើ គីមី ឡើយ។

៥. មើល លើ សត្វ ល្អិត និង ដង្កូវ៖ ប្រសិន បើ អ្នក បាន ឃើញ ដង្កូវ និង សត្វ ល្អិត លើ បន្លែ-ផ្លែឈើ ដែល អ្នក ទិញ នោះ វា ជា សញ្ញា ល្អ មួយ ព្រោះ សត្វ ល្អិត និង ដង្កូវ ទាំង នោះ មាន វត្តមាន តែ លើ បន្លែ-ផ្លែឈើ ធម្មជាតិ ទេ។ ប្រសិន បើ ប្រើ គីមី ដង្កូវ និង សត្វ ល្អិត មិន អាច នៅ ទ្រាំ ទ្រ នៅ បាន ឡើយ។



៦. មើល លើ សម្បក៖ សម្បក ផ្លែឈើ និង បន្លែ ធម្មជាតិ ឆាប់ ប្រែ ពណ៌ ទៅ ជា ជាំ ខ្មៅ និង មិន អាច រក្សា ទុក បាន យូរ ដូច របស់ ប្រើ គីមី ឡើយ។

៧. រយៈ ពេល ចម្អិន៖ ជា ធម្មតា បន្លែ ធម្មជាតិ អាច ចម្អិន ឆ្អិន លឿន ជាង បន្លែ ដែល ប្រើ គីមី។

៨. មើល តម្លៃ៖ បន្លែ-ផ្លែ ឈើ ធម្មជាតិ តែង ដាក់ លក់ ថ្លៃ ជាង បន្លែ-ផ្លែ ឈើ ប្រើ ជាតិ គីមី ព្រោះ ការ ដាំ ដុះ តាម បែប ធម្មជាតិ ប្រើ ពេល យូរ ប្រមូល ផល បាន តិច ពិបាក ថែ ទាំ។

៩. មើល ការ បញ្ជាក់៖ ជា ទូទៅ បន្លែ-ផ្លែ ឈើ ធម្មជាតិ តែង មាន ការ បញ្ជាក់ ពី ស្ថាប័ន ចំណី អាហារ ឬ សហគមន៍ ដាំ ដុះ ដែល មាន ការ ទទួល ស្គាល់ ណា មួយ។ ដូច នេះ ត្រូវ ពិនិត្យ ឲ្យ បាន ច្បាស់ រក មើល ការ បញ្ជាក់ ដ៏ គួរ ឲ្យ ទុក ចិត្ត មួយ ដែល មាន បិត លើ ផលិតផល៕

ប្រភព ៖ សប្បាយ

មាន​គូស្នេហ៍​ជាច្រើន​ណាស់​ដែល​ចង់បាន​កូនប្រុសដើម្បី​បន្ត​ពូជពងវង្ស​ត្រកូល ហើយខំ​ធ្វើអ្វី​គ្រប់យ៉ាង​ឲ្យតែសម្រេច​ដូច​បំណង។ មានវិធីសាស្ត្រ​មួយចំនួន​អាចជួយឲ្យអ្នក​កើត​បាន​កូនប្រុស​ម្នាក់បាន។ តែទោះបីជា​យ៉ាងណាក៏ដោយ ត្រូវ​ចាំថា គ្មានអ្វីអះអាង​ពីវិធីសាស្ត្រ​ទាំង​អស់នេះ​ទេ ហើយគ្មាន​ការធានា​ថា​វាប្រាកដ​ជាមាន​ប្រសិទ្ធិភាព​ ១០០% ដែរ។


ទទួលទានប្រៃ
វាហាក់បីដូចជា​រឿង​មួយ​ឆ្កួតឡប់ ប៉ុន្តែ​មេជីវិតឈ្មោល​ចូលចិត្ត​ជាតិប្រៃ។ ដើម្បីបង្កើន​កម្រិតជាតិប្រៃ​ក្នុង​រាងកាយ គួរ​ទទួល​ទានអាហារប្រៃ, អាហារ​សម​ជាលក្ខណៈ​ប្រុស​ដូចជា៖ សាច់​ក្រហម, ទឹក​សូឡា, និង​អាហារចៀន។ នំស្រួយប្រៃៗ​ក៏អាច​ជួយបង្កើន​កម្រិត​ជាតិប្រៃ​បានដែរ។

សម្រុកចូល​ឲ្យបានជ្រៅ
នៅពេលអ្នក​រួមភេទ អ្នកគួរ​ជ្រើសរើស​យកក្បាច់​ណាមួយ​ដែល​អាចឲ្យ​អ្នក​អាចសម្រុក​ចូល​បានជ្រៅ ដើម្បី​មាន​ឱកាសល្អ​អាច​ទទួល​បាន​កូនប្រុស​ម្នាក់។ ចំណុចនេះ វាអាច​ឲ្យទឹកកាម​ចូលជិត​ស្បូន ជាកន្លែង​ដែល​មាន​ជាតិអាស៊ីត​តិច ហើយ​មាន​ជាតិប្រៃ​ច្រើន។

សម្រេចទឹកកាម
តើវាជារឿងមួយ​ពិបាកណាស់​មែនទេ ដើម្បី​តាម​យកកូន​ប្រុសម្នាក់? ការ​សម្រេចទឹកកាម​ជារឿង​មួយ​ដែល​អាចបង្កើន​ជាតិប្រៃ​នៅ​ក្នុងស្បូន ធ្វើឲ្យ​ជាតិប្រៃ​ស្និតស្នាល​នឹង​ទឹកកាម​ក្មេង​ប្រុស។ ត្រូវប្រាកដ​ថា នៅពេល​អ្នករួមភេទ អ្នកត្រូវ​សម្រេចទឹកកាម​ឲ្យបាន ដើម្បីបង្កើន​ឱកាស​នៃការទទួល​បាន​កូន​ប្រុសម្នាក់។

ប្រើប្រតិទិន​ចន្ទគតិចិន
ប្រតិទិនចន្ទគតិចិន​ជាវិធីទស្សន៏​ទាយភេទ ដែល​ត្រូវ​បាន​គេប្រើប្រាស់​អស់រយៈពេ​លរាប់រយ​ឆ្នាំមកហើយ។ ប្រតិទិននេះ​មានប្រើ​អាយុម្តាយ និង​ខែដែល​នាង​មាន​ផ្ទៃពោះ ដើម្បី​ជួយ​កំណត់​ភេទ​របស់ទារក។ ប្រសិនអ្នក​ពិតជាជឿជាក់ខ្លាំង​លើការ​ប្រើប្រាស់​ប្រតិទិនចន្ទគតិ, ប្រតិទិនចន្ទគតិ​ឯកទេស​ដែល​និយាយថា អាច​ជួយឲ្យ​អ្នក​ទទួល​បានទារកស្រី​ឬប្រុស​ដែល​អ្នក​ចង់​បាន​យ៉ាង​សុក្រិត ៩៩%។

ជម្រើសផ្សេងទៀត
ប្រសិនបើអ្នក​ពិតជាចង់​បានកូនប្រុស​ពិតមែន នៅមានជម្រើសតិចនិចកំពូលៗ​ជាច្រើន​ដូចជា ការបែងចែក​ប្រភេទ​ទឹកកាម ដែល​មាននៅ​តាមគ្លីនិក​ស្ត្រីមាន​ផ្ទៃពោះ ហើយ​ផ្តល់​នូវ​អត្រា​ជោគជ័យ​ខ្ពស់​បំផុត។ វិធីទាំងនេះ​ត្រូវ​ចំណាយ​អស់ប្រាក់​ច្រើន ដូច្នេះ​ត្រូវគិត​មុនពេល​អ្នកសម្រេចចិត្ត​សាកល្បង​វិធីនេះ។ គេផ្តល់​នូវអត្រា​ជោគជ័យ​ខ្ពស់បំផុត ដោយ​ការបែងចែក​ទឹកកាម ៩១% ជា​កូនស្រី ហើយ ៧៦% ជាកូន​ប្រុស៕
ប្រភព៖ http://bc-news.com/articles/3966

​មនុស្ស​រាប់លាន​នាក់ កំពុង​ជួប​បញ្ហា​កណ្តុរ ក​ន្លាត និង​សត្វ​ចង្រៃ ចូលលុកលុយ​ក្នុងផ្ទះ និង​កន្លែង​ការងារ ហើយ​ខិតខំ​ស្វែងរក វិធីសាស្ត្រ​គ្រប់បែបយ៉ាង ដើម្បី​កម្ចាត់​វា​ចេញ​។​
​ប្រសិនបើ​អ្នក ធ្លាប់​បាន​ព្យាយាម​វិធីសាស្ត្រ​នានា ប៉ុន្តែ មិន​មាន​លទ្ធផល​ទៀត​នោះ ចូរ​សាកល្បង​តាម​វិធីសាស្ត្រ​មួយ​នេះ​ទៅ​មើល ពីព្រោះ មនុស្ស​ជាច្រើន​បាន​និយាយថា វា​ពិតជា​មាន​ប្រសិទ្ធភាព​ណាស់​។​

វិធីសាស្ត្រ​នោះ​គឺ គ្រាន់តែ​យក​តែ​ជី​អង្កាម ទៅ​ដាក់​នៅ​ផ្លូវ​វា​ចេញចូល (​ឬ​នៅ​តាម​ជ្រុងផ្ទះ​របស់​អ្នក​) ពពួកសត្វ​ចង្រៃ​ទាំងនោះ ប្រាកដ​ថា​លែង​ហ៊ាន​ចូល​ផ្ទះ​របស់​អ្នក​ទៀតហើយ​)​។
​ចំណាំ ៖ ក្នុងករណី​ដែល​វា​នៅ​តែ​មក នេះ​ប្រហែលជា​វា​ស៊ាំ នឹង​សារធាតុ​នេះ​ពីមុន​មក​ហើយ ដូច្នេះ ចូរ​រក​វិធីសាស្ត្រ​ផ្សេងទៀត​៕

ប្រភព ៖ Healthylifevision

ថ្វីបើកាហ្វេមានរស់ជាតិឆ្ងាញ់ ហើយមនុស្សជាច្រើនចូលចិត្តផឹកវាជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែការសិក្សាថ្មីនេះបានរកឃើញថា វាមានផលប៉ះពាល់ដល់សុដន់យ៉ាងខ្លាំងចំពោះអ្នកដែលផឹកច្រើនកែវក្នុងមួយថ្ងៃ។
កាហ្វេខ្មៅ
កាហ្វេខ្មៅមានរស់ជាតិល្វីង ហើយចត់ ធ្វើឲ្យចាស់ៗមួយចំនួនចូលចិត្តខ្លាំងណាស់។
ដំណឹងអាក្រក់
អ្នកប្រហែលជាត្រូវកាត់បន្ថយការទទួលកាហ្វេ ប្រសិនបើអ្នកជាមនុស្សស្រី ព្រោះវាអាចប៉ះពាល់ដល់ទំហំដុដន់។

ការស្រាវជ្រាវ
អ្នកវិទ្យាសាស្ត្រ Helena Jernstroem បានធ្វើការស្រាវជ្រាវទាក់ទឹងទៅនឹងផលប៉ះពាល់នៃ ទំហំសុដន់ និងជំងឺមហារីក ដោយសារតែការផឹកកាហ្វេច្រើន។ ដំណឹងនេះត្រូវបានចេញផ្សាយដោយទស្សនាវដ្តី អង់គ្លេស កាលពីឆ្នាំ ២០០៨។
ដំណឹងល្អ
រឿងអស្ចារ្យអំពីការសិក្សានេះត្រូវបានរកឃើញថា ស្ត្រីដែលផឹកកាហ្វេ ៣ពែងក្នុងមួយថ្ងៃអាចប្រឈមទៅនឹងជំងឺមហារីកសុដន់តិច។

ដំណឹងអាក្រក់
ទោះជាយ៉ាងណាការសិក្សានេះបានចូលរួមដោយស្ត្រីជាង ២៧០ នាក់ដែលបានផឹកកាហ្វេទៀងទាត់ ត្រូវបានកត់សម្គាល់ឃើញថា ជាងពាក់កណ្តោលនៃស្ត្រីទាំងអស់នោះមានទំហំសុដន់តូចជាងមុន។
ហេតុនេះហើយ សម្រាប់ស្ត្រីដែលចូលចិត្តបរិភោគកាហ្វេគួរតែកាត់បន្ថយ ប្រសិនបើមិនចង់ឲ្យសុដន់រួញស្វិតតូចទៅៗទេនោះ៕
ប្រភព៖http://khmerpowers.com/article/6011

A B រឺ C ជាដៃរបស់អ្នក ? តើអ្វីដែលបានរាយរាប់ ខាងក្រោមនេះ ដូចទៅនឹងបុគ្គលិកលក្ខណៈរបស់អ្នកប៉ុន្មានភាគរយ ?***
A, មានមុនស្នេហ៍ តែប្រាកដនិយម
មួយនេះជាដៃរបស់ Admin (អួតតិចទៅចុះ)! មនុស្សទាំងឡាយណា ដែលមានម្រាមដៃនាង (ដៃពាក់ចិញ្ចៀន) វែងជាងម្រាមដៃចង្អុល ជាជំពូកមនុស្សដែលមានមុនស្នេហ៍ ។ មនុស្សជំពូក A នេះអាចនិយាយបានថា អាចដោះស្រាយគ្រាប់ស្ថានភាព ។ លើសពីនេះទៅទៀត, ពួកគេចូលចិត្តបង្ករឿង ហើយក៏ពូកែខាងដោះស្រាយណាស់ដែរ ។ ពួកគេតែមានចិត្តករុណា ហើយការងារដ៏ល្អសំរាប់ពួកគេគឺ អ្នកវិទ្យាសាស្ត្រ, វិស្វករ, ទាហាន និង ការងារផ្សេងៗដែលប្រើប្រាជ្ញា ។


B, មានទំនុកចិត្ត
មនុស្សទាំងឡាយណាដែលមាន ម្រាមដៃចង្អុលវែងជាង ម្រាមដៃនាង គឺជាប្រភេទមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ។ ពួកគេទាំងនោះចូលចិត្តនៅតែឯង នៅពេលដែលធ្វើការ និង ការសំរេចចិត្តធ្វើអ្វីមួយ ដែលពួកគេត្រូវធ្វើ ប៉ុន្តែមិនមែនមានន័យថា ពួកគេជាមនុស្សដែលគិតតែពីខ្លួនឯងនោះទេ ។ ពួកគេមានគោលដៅតំរង់ទិស ហើយពួកគេមិនចង់អោយមានការរំខាន ។ ពួកគេស្រលាញ់នូវអ្វីដែលពួកគេមាន ប៉ុន្តែជាញឹកញាប់ពួកគេតែងតែចង់បាន អ្វីផ្សេងៗជាច្រើនទៀត ។

C, អ្នកស្រលាញ់សន្តិភាព
មនុស្សជំពូក C ជាប្រភេទមនុស្សដែលចូលចិត្ត ជៀសវាងការឈ្លោះប្រកែក និង ពោពេញដោយក្តីស្រលាញ់ ។ មនុស្សដែលមានម្រាមដៃនាង និង ម្រាមដៃចង្អុលស្មើគ្នា គឺជាមនុស្សដែលពូកែខាងរៀបចំ ហើយគ្មានចង់បានអ្វី ក្រៅពីមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ។ មនុស្សជំពូកនេះមានភាពស្មោះត្រង់ណាស់ ក្នុងការទំនាក់ទំនង, មនុស្សដែលគួរអោយស្រលាញ់ និង ពូកែយកចិត្តទុកដាក់នឹងដៃគូណាស់ ៕


តើ​អ្នក​កំពុង​មាន​តួនាទី​ជា​អ្នក​ដឹកនាំ​មែន​ទេ? តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល​មួយ​រូប​ដែរ​ឬ​ទេ? បើ​អ្នក​កំពុង​មាន​ចំណាប់​អារម្មណ៍​ក្នុង​ផ្នែក​នេះ​មែន នោះ​អ្នក​បាន​ស្វែងរក​ឃើញ​អត្ថបទ​ដ៏​មាន​ប្រយោជន៍​​មួយ​សម្រាប់​អ្នក​ហើយ។



ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ខេមបូណូមីស លោក​បណ្ឌិត សំ ហេង អគ្គនាយក​ក្រុមហ៊ុន សំ ប៊ីសីនេស ហ្រ្គូប ហេរ៉ូបេប៊ី របស់ស្វ៊ីស និង​ក្រុមហ៊ុន ឡេឡាក់ ​បារាំង ដែល​មាន​បទ​ពិសោធន៍​ចាស់​ទុំ​ក្នុង​ការ​ដឹកនាំ​ផ្នែក​ធុរកិច្ច បាន​​ចែក​​រំលែក​នូវ​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​មនុស្ស​ទទួល​បាន​ជោគ​ជ័យ និង​ឈាន​ទៅ​រក​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល ឬ​អ្នក​ដឹកនាំ​ដែល​មាន​គេ​គោរព​ឲ្យ​តម្លៃ។

តាម​រយៈ​ការ​សិក្សា និង​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​របស់​លោក​ផ្ទាល់ លោក​បាន​រក​ឃើញ​ថា ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ជោគជ័យ និង​មាន​អ្នក​ដទៃ​ឲ្យ​តម្លៃ ចាំបាច់​ត្រូវ​កសាង​នូវ​អំណាច​សំខាន់ៗ ៦​យ៉ាង រួម​មាន៖

១. អំណាច​នៃ​ចំណេះដឹង
«ចំណេះ​ជា​អាហារ ប្រាជ្ញា​ជា​អាវុធ» ឬ «ចំណេះ​ជា​ទ្រព្យ​ដែល​ចាយ​មិន​ចេះ​អស់ ចាយ​ច្រើន​កើន​ច្រើន» គឺ​ជា​សុភាសិត​ខ្មែរ ដែល​មាន​តាំង​ពី​បុរាណ​កាល​មក តែ​នៅ​តែ​មាន​ឥទ្ធិពល​សម្រាប់​ប្រើ​ប្រាស់​លើ​កាលៈទេសៈ​​បច្ចុប្បន្ន។

តាម​​សុភាសិត​ទាំង​ពីរ​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា មនុស្ស​មិន​អាច​រស់​ដោយ​គ្មាន​ចំណេះដឹង​បាន​ឡើយ។ កាលណា​អ្នក​មាន​ចំណេះដឹង​ជ្រៅ​ជ្រះ នោះ​អ្នក​នឹង​អាច​ដឹកនាំ​ខ្លួន​ឯង​បាន​ល្អ មាន​វិចារណ​ញ្ញាណ ដែល​អាច​​មាន​សមត្ថភាព​មួយ​ភាគ​ក្នុង​ការ​ឈាន​ទៅ​ដឹកនាំ​អ្នក​ដទៃ​បាន។

ចំណេះដឹង​នេះ​ទៀត​សោត ក៏​ត្រូវ​មាន​ការ​រៀន​បន្ថែម​ជានិច្ច ដូច​គ្នា​ទៅ​នឹង​គំនិត​របស់​អ្នក​ប្រាជ្ញ មហា​ត្មិះ​គន្ធី ដែល​បាន​លើក​ឡើង​ថា «បើ​រៀន រៀន​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្លាប់ បើ​រស់ ត្រូវ​រស់​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្អែក» ពោល​គឺ ជីវិត​​មនុស្ស​កើត​មក​គឺ​ត្រូវតែ​រៀន​ជានិច្ច រៀន​ពី​សាលា រៀន​ពី​មិត្ត​ភក្ដិ និង​រៀន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន និង​ត្រូវ​ប្រើប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។


២. អំណាច​នៃ​អត្តចរិត និង​ចិត្ត​គំនិត
មាន​តែ​ចំណេះដឹង រៀន​បាន​ខ្ពង់​ខ្ពស់​តែ​មួយ​មុខ​នៅ​មិន​គ្រប់គ្រាន់​នោះ​ទេ ប្រសិន​បើ​អ្នក​មិន​មាន​អត្តចរិត​ល្អ ឲ្យ​គេ​គោរព​និង​ឲ្យ​តម្លៃ​នោះ។ អ្នក​ជោគជ័យ​និង​មហា​សេដ្ឋី​ភាគ​ច្រើន តែង​ឲ្យ​តម្លៃ​មនុស្ស​ខ្ពស់​បំផុត​លើ​ផ្នែក​​អត្តចរិត​នេះ​ឯង តួយ៉ាង​លោក Steve Jobs, Jack Ma, Bill Gates ជាដើម។ ក៏​ធ្លាប់​មាន​ផង​ដែរ សៀវភៅ​ដែល​សរសេរ​ថា ភាព​ជោគជ័យ ឬ​បរាជ័យ​របស់​មនុស្ស គឺ​អាស្រ័យ​លើ​អត្តចរិត និង​ចិត្ត​គំនិត​របស់​បុគ្គល​នោះ។ ដូច​ទៅ​នឹង​ប៉េង​ប៉ោង​ហោះ​ដូច្នេះ​ដែរ គឺ​មិនមែន​អាស្រ័យ​លើ​រូបរាង​និង​ពណ៌​របស់​វា​នោះ​ទេ តែ​វា​អាស្រ័យ​លើ​ខ្យល់​ដែល​មាន​នៅ​ខាង​ក្នុង​វា។

លោក​​បណ្ឌិត សំ ហេង បាន​លើក​ឡើង​ដែរ​ថា ដើម្បី​អាច​បង្កើត​នូវ​អត្តចរិត​ល្អ​ដើម្បី​ឈាន​ទៅ​ធ្វើ​ជា​អ្នក​ដឹកនាំ​ឆ្នើម​បាន អ្នក​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ ឬ​គោលការណ៍​សម្រាប់​ដឹកនាំ​ខ្លួន​សិន។ ប្រសិន​បើ​អ្នក​មិន​​អាច​ដឹកនាំ​ខ្លួន​ឯង​បាន​ទេ នោះ​អ្នក​ក៏​មិន​អាច​ទៅ​ដឹកនាំ​អ្នក​ដទៃ​បាន​ដែរ។ ជារួម គឺ​ក្នុង​នាម​ជា​មេដឹកនាំ​គំរូ​ម្នាក់ អត្តចរិត ឫកពារ និង​សម្ដី​សម្ដៅ ត្រូវ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ម៉ត់ចត់ នោះ​ទើប​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្រោម​ឱវាទ​ឲ្យ​តម្លៃ​និង​គោរព។

៣. អំណាច​នៃ​ការ​ទំនាក់ទំនង​និង​ប្រមូល​ផ្ដុំ​មនុស្ស​មាន​សមត្ថភាព
មនុស្ស​ពូកែ​មិនមែន​ពូកែ​ធ្វើ​តែ​ខ្លួន​ឯង​ម្នាក់​ឯង​​នោះ​​ទេ តែ​ជា​មនុស្ស​ដែល​អាច​អូសទាញ និង​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ពូកែ​ផ្សេង​ទៀត​មក​ធ្វើការ​ជាមួយ​ខ្លួន​បាន។ សិល្បៈ​នៃ​ការ​ទំនាក់ទំនង គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​​សម្រាប់​បុគ្គល​ជោគជ័យ ជា​ពិសេស អ្នក​ដឹកនាំ​ពូកែ។

តើ​អ្នក​បាន​អាន​អត្ថបទ​នេះ​ឬ​នៅ?
 ទម្លាប់​១៥​យ៉ាង​របស់​មហាសេដ្ឋី​ ដែលនាំ​ឲ្យ​ពួកគេ​ជោគជ័យ។
ទម្លាប់​១៥​យ៉ាង​របស់​មហា​សេដ្ឋី​ដែល​​អ្នក​​គួរ​តែ​អាន!
នៅ​ក្នុង​សម័យ​កាល​នេះ​ទៀត​សោត ការ​ទំនាក់​ទំនង​ល្អ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ក្នុង​ការ​ប្រតិបត្តិ​ជំនួញ។ ដើម្បី​អាច​អូស​ទាញ​មនុស្ស​ដែល​មាន​សមត្ថភាព និង​ស្មោះត្រង់ ​ឲ្យ​ចូលរួម​ក្នុង​បេសក​កម្ម​រួម​គ្នា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​រួម វា​មិន​មាន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។ ដូច្នេះ អ្នក​ដឹកនាំ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ ទស្សន​វិស័យ និង​ចក្ខុ​វិស័យ​ច្បាស់​លាស់ ទើប​អាច​យក​ចិត្ត​បុគ្គល​មាន​សមត្ថភាព​ទាំង​នោះ​បាន។

៤. អំណាច​នៃ​បទ​ពិសោធន៍ និង​ភាព​ប៉ិន​ប្រសប់
មាន​ពាក្យ​មួយ​ឃ្លា​ថា ចំណេះដឹង​ដែល​បាន​មក​ហើយ តែ​មិន​បាន​យក​មក​អនុវត្ត​សោះ គឺ​ជា​ចំណេះដឹង​គ្មាន​បាន​ការ។ អ្នក​មិន​អាច​មាន​បទ​ពិសោធន៍​ល្អៗ​បាន​ទេ បើ​អ្នក​មិន​ហ៊ាន​សូម្បី​តែ​ចាប់ផ្ដើម​ធ្វើ​អ្វី​មួយ​សោះ ហើយ​អ្នក​ក៏​មិន​អាច​រក​ឃើញ​ភាព​ប៉ិន​ប្រសប់​ដែរ ប្រសិន​បើ​អ្នក​មិន​ហ៊ាន​ធ្វើ​ឲ្យ​ច្រើន ដើម្បី​ទទួល​បាន​បទ​ពិសោន៍​ច្រើន។

លោក​បណ្ឌិត សំ ហេង បាន​លើក​ឡើង​ថា បទ​ពិសោធន៍​អាច​កើត​ឡើង​បាន ដរាប​ណា​អ្នក​​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​នូវ​រឿង​អ្វី​មួយ ហើយ​ធ្វើ​វា​ទាល់តែ​ជោគ​ជ័យ​ដោយ​មិន​បោះបង់។ លោក​បាន​គូស​បញ្ជាក់​ថា រៀន​តាម​រយៈ​ការ​ធ្វើ (Learning By Doing) ទើប​អ្នក​អាច​ទទួល​បាន​បទ​ពិសោធន៍​ល្អ និង​ក្លាយ​ជា​បុគ្គល​ដែល​មាន​ភាព​ប៉ិន​ប្រសប់។


៥. អំណាច​នៃ​ដួង​ចិត្ត ឬ​វិញ្ញាណ​ទី៦
អំណាច​នៃ​ដួងចិត្ត គឺ​ជា​កម្លាំង​ស្នូល ឬ​ជំនឿ​ដ៏​មុត​មាំ​មួយ ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ជា​ពិសេស នៅ​ពេល​ដែល​ជួប​បញ្ហា ពោល​គឺ​មាន​ភាព​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ និង​ជឿ​លើ​លទ្ធផល​ដែល​ខ្លួន​នឹង​ទទួល​បាន។

មាន​មនុស្ស​ជោគជ័យ​និង​អ្នក​ដឹកនាំ​កំពូល​ជា​ច្រើន សុទ្ធ​តែ​មាន​អំណាច​មួយ​នេះ ដោយ​មិន​ចុះ​ញ៉ម​នឹង​ឧបសគ្គ​ឡើយ និង​មាន​ស្មារតី​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​រាល់​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ។

លោក​បណ្ឌិត សំ ហេង បាន​លើក​ឡើង​ថា នៅ​ពេល​បុគ្គល​ម្នាក់​មាន​អំណាច​នៃ​ចំណេះដឹង និង​បទ​ពិសោធន៍ នោះ​នឹង​ធ្វើ​ឲ្យ​អំណាច​នៃ​ដួងចិត្ត​របស់​ពួកគេ​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ក្លា។ លោក​ថា នៅ​ពេល​ជួប​បញ្ហា​ធំ វិធីសាស្ត្រ​ល្អ​ដើម្បី​ពង្រឹង​អំណាច​នៃ​ដួង​ចិត្ត គឺ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ដោយ​ការ​សម្មាធិ ជៀសវាង​ការ​សម្រេច​ចិត្ត​នៅ​ពេល​ខឹង។


៦. អំណាច​នៃ​កេរ្តិ៍​ឈ្មោះ និង​មុខងារ
សម្រាប់​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល កេរ្តិ៍​ឈ្មោះ ឬ​តំណែង ឬ​មុខងារ មិនមែន​ជា​គ្រឿង​លម្អ​នោះ​ទេ តែ​វា​ជា​កាតព្វ​កិច្ច ឬ​ទំនួល​ខុស​ត្រូវ ដូច្នេះ​វា​ត្រូវតែ​ទទួល​បាន​មក​តាម​រយៈ​ស្នាដៃ និង​ការ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​នូវ​ភារកិច្ច​របស់​បុគ្គល​ខ្លួន​ឯង ពោល​គឺ​មិន​មែន​ជា​ការ​លើក​បន្តុប។

បើសិន​ជា​អ្នក​ជះ​លុយ​ដើម្បី​បាន​អំណាច​ទាំង​អស់​នោះ ដោយ​ខ្លួន​ឯង​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់ នោះ​អ្នក​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​គេ​គោរព​ឲ្យ​តម្លៃ​នោះ​ឡើយ។ ហេតុ​នេះ ដើម្បី​ក្លាយ​ជា អ្នក​ដឹកនាំ​ឆ្នើម​ដែល​មាន​ការ​គាំទ្រ​គោរព​ស្រឡាញ់ អ្នក​ត្រូវ​សាង​ស្នាដៃ​ឲ្យ​បា​​នច្រើន​ដើម្បី​បន្សល់​នូវ​កេរ្តិ៍​ឈ្មោះ​ល្អ​សម្រាប់​អង្គភាព ឬ​សង្គម​ជាតិ​ទាំង​មូល ដូច​ពាក្យ​មួយ​ឃ្លា​ថា មនុស្ស​បាត់ កេរ្តិ៍​ឈ្មោះ​នៅ។

ប្រភព៖ https://cambonomist.com/news/six-powers-to-be-influential-leader/

ការថតរូបឲ្យបានស្អាតមិនមែនគ្រាន់តែទាញកាមេរ៉ាតម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយចុចថតនោះទេ ប៉ុន្តែវាទាមទារនៅបច្ចេកទេសនៃការរៀបប្លង់ថត រួមជាមួយបច្ចេកទេសចាប់ប្លង់ និង បច្ចេកទេសប្រើប្រាស់ Function របស់កាមេរ៉ា ចំណែកឯការប្រើប្រាស់ Photoshop ដើម្បីកាត់តពេលខ្លះក៏ជាការចាំបាច់ដែរ។ ហើយរូបថតខាងក្រោមនេះនឹងបង្ហាញអ្នកថា តើដើម្បីទទួលបានរូបថតដ៏ស្រស់ស្អាតមួយសន្លឹកៗ គេត្រូវធ្វើបែបណាខ្លះ ៖












ភ្នំពេញៈ បើ​ទោះ​ជា​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​ប្រទេស​កម្ពុជា​ធ្លាប់​លើក​ឡើង​ថា ​ ការ​អភិវឌ្ឍ​ទីក្រុង​នៅ​ថ្ងៃ​អនាគត​នឹង​ពង្រីក​ទៅ​ភាគ​ខាង​លិច​ និង​ខាង​ជើង​ទីក្រុង ប៉ុន្តែ​គំនិត​នេះ​វា​ផ្ទុយ​ទៅ​នឹង​គំនិត​របស់​លោក​សាស្រ្តាចារ្យ​ វណ្ណ​ មូលីវណ្ណ​ ដែល​ថា​ ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​គួរ​តែ​សំដៅ​ទៅ​ភាគ​ខាង​ត្បូង​វិញ​ប្រសើរ​ជាង​ ។

វីរ​ស្ថាបត្យករ ​វណ្ណ ​មូលីវណ្ណ ​បាន​ថ្លែង​ទៅ​កាន់​និស្សិត​ខ្មែរ​ជិត​១០០០​នាក់​ដែល​សិក្សា​លើ​ជំនាញ​ ស្ថាបត្យកម្ម និង​សំណង់​ ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Sharing Vast Experience in the Field of Architecture and Construction around the World នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រជាពលរដ្ឋ​មក​រស់​នៅ​ទីក្រុង​កាន់​តែ​ច្រើន​ទៅៗ​ ដែល​ធ្វើ​ឲ្យ​ទីក្រុង​កាន់​តែ​ចង្អៀត ដូច្នេះ​ការ​អភិវឌ្ឍ​ទីក្រុង​គឺ​រឿង​ចាំបាច់​ ប៉ុន្តែ​ការ​ពង្រីក​ទីក្រុង​នេះ​គេ​គួរ​តែ​ពង្រីក​ទៅ​ភាគ​ខាង​ត្បូង​ស្រប ទន្លេ​បាសាក់​ ឆ្ពោះ​ទៅ​ទីក្រុង​តាខ្មៅ​ទើប​ល្អ​ប្រសើរ​។

លោក​សាស្រ្តាចារ្យ​រូប​នេះ​បាន​បញ្ជាក់​ថា​៖«ភ្នំពេញ​ជា​រាជធានី របស់​កម្ពុជា ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ និង​មាន​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ។ ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ ចូល​ភ្នំពេញ មាន​ប្រមាណ​៨០​ភាគរយ​ ដូច្នេះ​ភ្នំពេញ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​សកម្មភាព សេដ្ឋកិច្ច​ប្រទេស​កើន​ឡើង​ផង​ដែរ​»។

លោក​សាស្រ្តាចារ្យ​បាន​ប្រាប់​ទៀត​ថា ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ប្រជាជន​មក​រស់​នៅ​ភ្នំពេញ​ អាច​នឹង​កើន​ដល់​៣​លាន​នាក់​ ដែល​អាច​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ត្រូវ​ការ​ផ្ទៃ​ដី​ធំ​ជាង​បច្ចុប្បន្ន​នេះ ​បីដង​ ដោយ​ត្រូវ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ច្រើន​ស្រប​ទៅ​នឹង​កំណើន​ ចំនួន​ប្រជាជន​។

លោក​ថ្លែង​ថា​៖​«ខ្ញុំ​គិត​ថា ​ការ​អភិវឌ្ឍ​ទីក្រុង​ទៅ​ភាគ​ខាង​ត្បូង​ល្អ​ជាង​ទៅ​ភាគ​ខាង​លិច ​ព្រោះ​ភាគ​ខាង​ត្បូង​ជា​តំបន់​ខ្ពស់ ​ហើយ​មាន​ទន្លេ​សម្រាប់​រំដោះ​ទឹក​ចេញ​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​គ្រោះ​ទឹក​ ជំនន់​បាន»។ ​លោក​បន្ត​ថា​ គំនិត​នេះ​លោក​បាន​អធិប្បាយ​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា បុរី​ខ្មែរ​សម័យ​ទំនើប ​សម្រាប់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ស្រាវ​ជ្រាវ​។

លោក ទូស សាភឿន ​ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​ស្ថាបត្យកម្ម​ និង​សំណង់ នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា មាន​ប្រសាសន៍​ថា ​ខ្ញុំ​ឯក​ភាព​ចំពោះ​គំនិត​លោក​សាស្រ្តាចារ្យ​ វណ្ណ ​មូលីវណ្ណ ដែល​បាន​លើក​ឡើង​ថា​ ទីក្រុង​គួរ​តែ​ពង្រីក​ទៅ​ភាគ​ខាង​ត្បូង​ បើ​ទោះ​បី​ជា​ចលនា​នៃ​ការ​វិនិយោគ​បច្ចុប្បន្ន​នៅ​ភាគ​ខាង​លិច​ខ្លាំង​ក៏​ ដោយ​។ ​លោក​បន្ត​ថា​ អ្នក​វិនិយោគ​មិន​បាន​គិត​ពី​បញ្ហា​គ្រោះ​ទឹក​ជំនន់​ឡើយ​ គឺ​គិត​តែ​ពី​អាជីវកម្ម​គេ​តែ​ប៉ុណ្ណោះ​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ប្រទេស​កម្ពុជា​រៀង​រាល់​៥០​ឆ្នាំ​អាច​នឹង​មាន​គ្រោះ​ទឹក​ជំនន់​ខ្លាំង​ ម្តង​កើត​ឡើង​ ហើយ​ទីក្រុង​ភ្នំពេញ​ ជា​តំបន់​បាត​ខ្ទះ​ងាយ​ទទួល​រង​បញ្ហា​ទឹក​ជំនន់​ខណៈ​នៅ​រដូវ​វស្សា។

លោក​ព្រឹទ្ធ​បុរស​រូប​នេះ​បាន​បញ្ជាក់​ថា៖​«គ្រោះ​ទឹក​ជំនន់​កន្លង​មក​នៅ​ តំបន់​ភាគ​ខាង​លិច​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ជាតិ​លេខ​៥​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ ប៉ុន្តែ​បើ​តាម​គំនិត​លោក ​វណ្ណ ​មូលីវណ្ណ​ ភាគ​ខាង​ត្បូង​មិន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ទេ ដោយ​ទី​នោះ​មាន​ផ្លូវ​ទឹក​អាច​រំដោះ​បាន​ជា​ពិសេស​ស្ទឹង​ព្រែក​ត្នោត​តែ​ ម្តង​ ហើយ​តំបន់​នេះ​ការ​ធ្វើ​កសិកម្ម​ក៏​អំណោយ​ផល​ច្រើន​ដែរ»​។

លោក​បាន​លើក​ឡើង​ថា ​ទីក្រុង​ប្រទេស​កម្ពុជា​យើង​បាន​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ទាំង​នេះ​តាំង​ពី​ សតវត្សរ៍​ទី៦ សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ​ការ​បោះ​បង់​ទីក្រុង​អង្គរបុរី​ ការ​ធ្លាក់​ចុះ​អំណាច​ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ក៏​ដោយ​សារ​ទឹក​លិច​ដែរ​។​ លោក​បន្ត​ថា ​នៅ​តំបន់​លង្វែក​ និង​តំបន់​ចតុមុខ​ក៏​ដូច​គ្នា​ដែរ​ ទាំង​អស់​នេះ​ជា​បទពិសោធ​គួរ​តែ​យើង​ពិចារណា​ឡើង​វិញ​។

លោក​បញ្ជាក់​ថា ​អតីត​អ្នក​ជំនាញ​អភិវឌ្ឍន៍​ទីក្រុង​ សាស្រ្តាចារ្យ ​វណ្ណ​ មូលីវណ្ណ បាន​លើក​ឡើង​ថា អ្នក​វិនិយោគ​ហាក់​បីដូច​ជា​មិន​សូវ​យក​គំនិត​នេះ​ទៅ​ពិចារណា​ទេ​ គឺ​គិត​តែ​ពី​ផលប្រយោជន៍​បុគ្គល​ជា​ធំ ហើយ​ណា​មួយ​ដីធ្លី​តំបន់​ភាគ​ខាង​លិច​ និង​ខាង​ជើង​មាន​តម្លៃ​ថោក​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទិញ​បាន​ច្រើន​ ខុស​ពី​ដីធ្លី​នៅ​តំបន់​ភាគ​ខាង​ត្បូង​មាន​តម្លៃ​ថ្លៃ​ទិញ​បាន​តិច​។

លោក​បន្ត​ថា ​អ្នក​វិនិយោគ​គួរ​តែ​ចាប់​ផ្តើម​បន្ត​ការ​វិនិយោគ​ទៅ​តាម​អ្វី​ដែល​លោក​ វណ្ណ​ មូលីវណ្ណ​ បាន​លើក​ឡើង​ទើប​ជា​ការ​អភិវឌ្ឍ​ទីក្រុង​មួយ​បាន​ល្អ ​បើ​អ្នក​ជំនាញ​បច្ចេកទេស​ធំៗ​គិត​បែប​នេះ​រាជរដ្ឋាភិបាល​ក៏​គួរ​តែ​ ធ្វើ​តាម​ ហើយ​ក៏​គួរ​តែ​គិត​ពី​អនាគត​កាល​ច្រើន​ជាង​បច្ចុប្បន្ន​។

លោក​ ឌឹត ចាន់ណា​ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​វីអឹមស៊ី​ បាន​មាន​ប្រសាសន៍​ថា អ្នក​​មាន​ជំនាញ​ខាង​អភិវឌ្ឍន៍​ទីក្រុង​ដូច​ លោក​សាស្រ្តាចារ្យ ​វណ្ណ មូលីវណ្ណ​ បាន​មើល​ឃើញ​វែង​ឆ្ងាយ​សម្រាប់​ការ​រស់​នៅ​របស់​ប្រជាជន ​ប៉ុន្តែ​បើ​ពិនិត្យ​មើល​ជាក់​ស្តែង​ឃើញ​ថា សំណង់​អគារ​រោង​ចក្រ​ឧស្សាហកម្ម​នៅ​ភាគ​ខាង​លិច​ និង​ខាង​ជើង​រីក​ដុះ​ដាល​ច្រើន​ទៅ​វិញ​ដោយ​ទីនោះ​​ងាយ​ស្រួល​ ក្នុង​ការ​នាំ​ទំនិញ​ចេញ​តាម​រយៈ​កំពង់​ផែ​ ព្រះសីហនុ​ និង​កំពត​ ប៉ុន្តែ​បើ​គិត​ពី​អនាគត​វែង​ឆ្ងាយ​គំនិត​របស់​លោក​សាស្រ្តាចារ្យ គឺជា​គំនិត​ ដែល​ត្រឹម​ត្រូវ​បំផុត​។

លោក​បន្ត​ថា ការ​រីក​ចម្រើន​ទីក្រុង​សព្វ​ថ្ងៃ​អាច​និយាយ​បាន​ថា​ ជា​ការ​ជាក់​ស្តែង​និយម ដោយ​គេ​ពុំ​បាន​គិត​ពី​អនាគត​ទីក្រុង​វែង​ឆ្ងាយ​ឡើយ​ បើ​តំបន់​ណា​មាន​ឧស្សាហ​កម្ម​រោងចក្រ​​កើត​ឡើង​ច្រើន​លំនៅដ្ឋាន​ក៏​កើត​ ច្រើន​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្ទះ​ជួល​ក៏​ល្អ​ដែរ​។

លោក​បញ្ជាក់​ថា​៖​«​ខ្ញុំ​គិត​ថា​ ក្នុង​រយៈ​ពេល​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត​ ការ​រីក​ទីក្រុង​ទៅ​ខាង​លិច ​និង​ខាង​ជើង​នៅ​តែ​ច្រើន​ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត​គំនិត​លោក​ វណ្ណ ​មូលីវណ្ណ​ អាច​នឹង​ល្អ​ជាង​ការ​គិត​របស់​ពួក​យើង​ខ្ញុំ​។ ​ឧស្សាហកម្ម​រោងចក្រ​មិន​មែន​ជា​ទិស​ដៅ​សម្រាប់​ការ​វិនិយោគ​នៅ​តំបន់​ភាគ​ ខាង​ត្បូង​នោះ​ទេ​»។

លោក​ប្រាប់​ទៀត​ថា​ តម្លៃ​ដី​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​តា​ខ្មៅ​បច្ចុប្បន្ន​ មាន​តម្លៃ​ចន្លោះ​ពី​៤០០​ទៅ​៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ និង​តំបន់​លំនៅដ្ឋាន​ខាង​ក្នុង​ផ្លូវ​តូចៗ​តម្លៃ​ចន្លោះ​ពី​១០០​ទៅ​១៥០​ ដុល្លារ​ តម្លៃ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ភាគ​ខាង​លិច​ និង​ខាង​ជើង​ក្រុង​ដែរ ​ប៉ុន្តែ​សកម្មភាព​ទិញ​ដូរ​បែ​ជា​តិច​តួច​ទៅ​វិញ៕
ប្រភព៖ ភ្នំពេញបុស្ដិ៍

If you are using panasonic air conditioner like me sometime you will find yourself frustrated looking at your remote control showing degree in Farenheit instead of Celcius and don't know how to switch back. Here is the solution


Method 1: Press and hold "down" button in timer area for 10 seconds

Method 2: Press the "reset" button using a paper clip

Method 3: Remove the battery for 15 secs and then put back

Hope this solve your problem

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.