loading...
loading...

ត្រឹមអាយុ២២ឆ្នាំ មានទម្លាប់៦យ៉ាងនេះរាល់ថ្ងៃ ទុកថាល្អបំផុត អនាគតដឹងតែមិនតូចឡើយ

អនាគត​ជោគជ័យ ឬ​បរាជ័យ​ គឺ​ផ្ដើម​ចេញ​ពី​ទម្លាប់​នៅ​ថ្ងៃ​នេះ។ ពេល​វេលា​ប្រៀប​ដូច​ជា​ការ​ហ្វឹកហ្វឺន​មនុស្ស​ឲ្យ​ចេះ​ជ្រើស​អ្វី​ដែល​ល្អ និង​អ្វី​នាំ​ឲ្យ​ជីវិត​មិន​ទៅ​មុខ។ អាយុ​កើន​ទៅ​តាម​ពេល​វេលា​ជានិច្ច បើ​ជ្រើស​រើស​ទម្លាប់​ខុស នោះ​ក៏​ចាត់​ទុក​ថា​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ហាក់​ដូច​កន្លង​ទៅ​ឥត​អំពើ។ ប៉ុន្តែ​បើ​ក្នុង​វ័យ​២២​ឆ្នាំ អ្នក​កំពុង​មាន​ទម្លាប់​ទាំង​នេះ​ ចាត់​ទុក​ថា​អ្នក​ប្រើ​ពេល​វេលា​បាន​ល្អ​បំផុតហើយ។

១. មិន​សូវ​រវីរវល់​ជាមួយ​បណ្ដាញ​សង្គម​តែ​តែង​ផ្ដោត​លើ​ការ​ស្រាវជ្រាវ

យុវវ័យ​មួយ​ចំនួន​ធំ​សុទ្ធ​តែ​មាន​ស្មាត​ហ្វូន​គ្រប់​ដៃ ប៉ុន្តែ​ការ​ប្រើប្រាស់​មិន​មែន​សុទ្ធ​តែ​អាច​ទាញ​ប្រយោជន៍​បាន​ពី​ឧបករណ៍​អេឡិច​ត្រូនិក​មួយ​នេះ​បាន​ឡើយ។ ចំណែក​យុវវ័យ​ប្រភេទ​នេះ​វិញ ហាក់​មិន​សូវ​រវីរវល់​ជាមួយ​បណ្ដាញ​សង្គម​ឡើយ​មិន​ថា Facebook Line IG នោះ​ទេ។ គេ​គិត​ថា​បណ្ដាញ​ទាំង​នោះ​មិន​ជា​ប្រយោជន៍​អ្វី​ឡើយ បើ​គេ​មិន​មែន​ជា​អ្នក​រក​លុយ​ក្នុង​ Digital Media។ អ្វី​ដែល​គេ​ប្រើ​ជា​សំខាន់​គឺ​ការ​ស្រាវជ្រាវ និង​ទាញ​យក​កម្មវិធី​ល្អៗ ជំរុញ​ឲ្យ​ការ​សិក្សា​របស់​គេ​កាន់​តែ​ប្រសើរ​ឡើង។


រូបតំណាង
២. មិន​ដែល​ប្រើ​ពាក្យ​ចាំស្អែក

អ្វី​ដែល​គេ​គិត​ថា​មាន​ប្រយោជន៍ អ្វី​ដែល​ជា​រឿង​ចាំបាច់​គួរ​តែ​ធ្វើ មិនថា​កិច្ចការ​តូច​ធំ​ប៉ុណ្ណា បើ​ជៀស​ធ្វើ​មិន​រួច​គេ​តែង​បញ្ចប់​វា​ក្នុង​ថ្ងៃ​នេះ មិន​ដែល​រង់ចាំ​ស្អែក ព្រោះ​ស្អែក​មាន​រឿង​ស្អែក​ថ្មី​មួយ​ទៀត​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់។ ពាក្យ​ចាំ តែង​លឺ​ចេញ​ពី​មាត់​មនុស្ស​ខ្ជិល តែ​ការ​ប្រើពាក្យ​ចាំ​នេះ​ធ្វើ​ឲ្យ​ពេល​វេលា កន្លង​ផុត​ទៅ​ទទេៗ​ ហើយ​ភ្ញាក់​ខ្លួន​មក​ធ្វើ​វិញ ស្រប​ពេល​ដែល​អ្នក​ដទៃ​ដើរ​ទៅ​មុន​មួយ​ជំហាន​បាត់​ទៅ​ហើយ។ ទម្លាប់​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង ផ្ដល់​តម្លៃ​ឲ្យ​ពេល​វេលា ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​ដឹក​ដៃ​ទៅ​រក​អនាគត​ល្អ​បាន។

៣. មិន​សូវ​ខ្វល់​រឿង​អ្នក​ណា​តែង​ផ្ដោត​លើ​ខ្លួន​ឯង​ជា​ធំ

ខ្វាយខ្វល់​ពី​អ្នក​នេះ​អ៊ីចេះ​អ្នក​នោះ​អ៊ីចុះ មិន​មែន​ជា​ទម្លាប់​របស់​គេ​ឡើយ គេ​គិត​ថា​គ្មាន​ហេតុផល​ណាមួយ​អាច​ធ្វើ​ឲ្យ​ជីវិត​គេ​ប្រសើរ​ឡើង ព្រោះ​ការ​ខ្វល់​ពី​អ្នក​ដទៃ​នោះ​ទេ។ មើល​ទៅ​អាច​ថា​គេ​មនុស្ស​ឆ្មើងឆ្មៃ​ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ គេ​គ្រាន់​តែ​មិន​ចង់​ដឹង​ឮ​ច្រើន​ពី​អ្នក​ណា ព្រោះ​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​គោលដៅ មាន​កាតព្វកិច្ច​រៀង​ខ្លួន។ ដូច្នេះ​ហើយ ទើប​គេ​តែង​ផ្ដោត​លើ​អ្វី​ដែល​គេ​កំពុង​ធ្វើ ជឿជាក់​លើ​ទង្វើ​ខ្លួន​ឯង ហើយ​ក៏​មិន​ឲ្យ​ប៉ះពាល់​អ្នក​ណា​ឡើយ។


៤. ចង់​រៀន​នេះ​រៀន​នោះ​មិន​ចេះចប់

យុវវ័យ​ប្រភេទ​នេះ មិន​ដែល​គិត​ថា​ខ្លួន​ឯង​ខ្លាំង​ពូកែ​នោះ​ឡើយ តែង​រក​អ្វី​ដែល​ថ្មី ហើយ​អាច​ធ្វើ​ឲ្យ​ខ្លួន​គេ​កាន់​តែ​ប្រសើរ​ឡើង។ គេ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង ហើយ​ព្យាយាម​បំពេញ​ចន្លោះ​ខ្វះខាត​នោះ។ បែប​នេះ​ហើយ ទើប​គេ​មិន​សូវ​មាន​ពេល​សេសសល់​ច្រើន ផ្ដោត​លើ​អ្វី​ដែល​យុវវ័យ​សម័យ​ថ្មី​គេ​និយម​ធ្វើ​នោះ​ទេ។

៥. មិត្ត​ភក្ដិ​មិន​មាន​ច្រើន​តែ​សុទ្ធ​តែ​ខ្លឹមៗ

មិត្តភក្ដិ​ក៏​ជា​ចំណែក​មួយ​ក្នុង​ជីវិត​បន្ទាប់​ពី​គ្រួសារ អាច​ជា​ប្រភព​ព័ត៌មាន អាច​ជា​កម្លាំង​ចិត្ត ហើយ​ក៏​អាច​ជា​អ្នក​ប្រឹក្សា​ដ៏​ល្អ។ ការ​សេពគប់​មិត្ត​ភក្ដិ សម្រាប់​យុវវ័យ​ប្រភេទ​នេះ គឺ​ហ្មត់ចត់​បន្តិច មិន​មែន​ច្រើន​តែ​ចំនួន​តែ​គ្មាន​គុណភាព​ឡើយ។ ភាគ​ច្រើន​អ្នក​ដែល​ចូលចិត្ត​ដើរ​លេង​ច្រើន អ្នក​ផឹកស៊ី ច្រើន​តែ​ដើរ​ជាមួយ​គេ​​មិន​ចុះ​ឡើយ។ អ្នក​ដែល​អាច​នៅ​ក្បែរ​គេ គឺ​ជា​អ្នក​ដែល​មាន​ចំណង់ចំណូល​ចិត្ត និង​និស្ស័យ​ដូច​គេ​តែ​ប៉ុណ្ណោះ។

៦. មិន​ចាំបាច់​មាន​ជំរុញ​តែង​ធ្វើ​អ្វី​ដែល​គេ​គិត​ថា​ល្អ​សម្រាប់​គេ

មិនចចាំ​បាច់​ឪពុកម្ដាយ​ហត់​ចិត្ត ដឹក​មុខ​រហូត​នោះ​ឡើយ ជា​មនុស្ស​ម្នាក់​ដែល​យល់​ច្បាស់​ពី​រឿង​អនាគត។ ដូច្នេះ​ហើយ​ទើប​គេតែង​ដើរ​ដោយ​ខ្លួន​ឯង ជ្រើសរើស​អ្វី​ដែល​ជា​អំណោយ​ផល​ពី​ធម្មជាតិ​ផ្ដល់​ឲ្យ​គេ ហើយ​គេ​ក៏​ដឹង​ច្បាស់​ពី​តម្រូវ​ការ​សង្គម និង​ធនធាន​មនុស្ស។ ជានិច្ចកាល​គេ​តែង​សម្រេច​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ជារឿយៗ ហើយ​ក៏​ធ្វើ​ឲ្យ​ឪពុកម្ដាយ​រីកមុខ​រីកមាត់​ជា​និច្ច៕


ប្រភព៖ អត្ថបទសប្បាយៗ

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.